កងទ័ពស៊ីរីដណ្តើមកាន់កាប់តំបន់ដេរ៉ាទីកន្លែងកំណើតបះបោររបស់ពួកឧទ្ទាមស៊ីរីទាំងស្រុង

កងទ័ពរដ្ឋាភិបាលស៊ីរីកំពុងដណ្តើមកាន់កាប់តំបន់ដេរ៉ាគ្រប់គ្រងដាយពួកឧទ្ទាមស៊ីរី ដែលជាទីកន្លែងកំណើតរបស់ពួកអ្នកបះបោរប្រឆាំងលោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ។

របាយការណ៍ព័ត៌មាន បានរាយការណ៍ថាកងទ័ពស៊ីរី ដែលបានអមការពារដោយតម្រួតយោធារុស្ស៊ី បានចូលទៅក្នុងតំបន់ និងបានលើកទង់ជាតិ។

ពួកឧទ្ទាមនៅក្នុងតំបន់ដេរ៉ាបានយល់ព្រមចុះចូលជាមួយរដ្ឋាភិបាល ជាថ្នូរនឹងការលើកលែងទោស ឬ ការធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាព ទៅកាន់តំបន់ខាងជើងគ្រប់គ្រងដោយពួកឧទ្ទាម។

កងទ័ពស៊ីរីបានដណ្តើមកាន់កាប់តំបន់ដ៍ធំនៃខេត្តជុំវិញរបស់តំបន់ដេរ៉ា តាំងពីធ្វើការវាយលុកទ្រង់ទ្រាយធំនៅថ្ងៃទី១៩ ខែមិថុនា។

កងអងការសហប្រជាជាតិ និយាយថាប្រជាពលរដ្ឋរហូតដល់២៣៤០០០នាក់គ្មានទីជម្រកដោយការវាយប្រយុទ្ធគ្នា ប្រជាពលរដ្ឋ៧០ដែលបានរត់ភៀសខ្លួននៅតាមខេត្តជាប់ជិតខាង ក្បែរព្រំដែនជាមួយតំបន់ហ្គោឡេន ហៃ គ្រប់គ្រងដោយអ៊ីស្រាអែល។

ប្រជាពលរដ្ឋរាប់សិបពាន់នាក់ដែលកំពុងរស់នៅតាមព្រំដែនជាមួយប្រទេសហ្ស៊កដង់ បានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ផងខ្លួន តាំងពីពួកអ្នកប្រយុទ្ធឧទ្ទាមស៊ីរីនៅតំបន់ដេរ៉ាបានយល់ព្រមទម្លាក់អាវុធរបស់ខ្លួន ហើយទទួលយកការលើកលែងទោសកាលពីថ្ងៃសុក្រមុន។ (BBC)

,