កងទ័ពរុស្ស៊ី និយាយថាបទឈប់បាញ់របស់អាមេរិកបញ្ចប់នៅស៊ីរី ខណៈអ៊ីស្រាអែលវាយប្រហារអាវុធអ៊ីរ៉ង់នៅក្នុងទីក្រុងដាម៉ាស់

មូលដ្ឋានទ័ពអាកាសដ៍សំខាន់របស់កងទ័ពរុស្ស៊ីនៅស៊ីរី បានប្រកាសនៅថ្ងៃអង្គារ៍ថាការបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់បានជាប់ពាក់ព័ន្ធជាមួយអាមេរិក និងហ្សកដង់នៅភាគនីរតីប្រទេសស៊ីរី ដោយទាញហេតុសំអាងការរំលោភដោយក្រុមបះបោរ។ ការសម្រេចចិត្តនេះកើតឡើងចំពេលដែលលោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ បានធ្វើការវាយលុកថ្មីមួយ ដើម្បីដណ្តើមកាន់កាប់តំបន់គ្រប់គ្រងដោយពួកឧទ្ទាមចុងក្រោយនៅក្នុងប្រទេសស៊ីរី។

យន្តហោះចម្បាំងរុស្ស៊ីនៅមូលដ្ឋានយោធា Hmeymim បានវាយប្រហារគោលដៅនានាកាលពីថ្ងៃច័ន្ទនៅខេត្តដារ៉ា ដែលរុស្ស៊ី និងស៊ីរី បានយល់ព្រមកាលពីឆ្នាំមុនចំពោះបទឈប់បាញ់ជាមួយពួកឧទ្ទាម ដែលប៉ុនប៉ងផ្តួលរំលំលោក អាសាដ តាំងពីការបះបោរឆ្នាំ២០១១បានគាំទ្រដោយអាមេរិក ទួរគី និងបណ្តារដ្ឋតាមឈូងសមុទ្រ។

ការបញ្ចប់រយៈពេលនៃភាពតានតឹងនៅខាងត្បូងប្រទេសស៊ីរី អាចត្រូវបានបញ្ជាក់ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានរំលោភដោយក្រុមជ្រុលនិយម និងក្រុមប្រដាប់អាវុធខុសច្បាប់ប្រឆាំងកងទ័ពរដ្ឋាភិបាលស៊ីរី នៅពេលកិច្ចព្រមព្រៀងឈប់បាញ់នៅតែមានក្នុងខេត្តអ៊ីដលីបរបស់ប្រទេសស៊ីរី។

កងទ័ពរស៊្សីក៍បានបដិសេធរបាយការណ៍នានាអំពីការស្លាប់ជនស៊ីវិលនៅក្នុងសារចុងក្រោយ ដោយបញ្ជាក់ថាយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីមិនវាយប្រហារលើទីតាំងជនស៊ីវិលទេ។ បេសកកម្មរបស់យើងត្រូវបានកំណត់បំផ្លាញមូលដ្ឋាននានារបស់ពួកភេរវករ ដើម្បីគាំទ្រកងទ័ពថ្មើរជើងសម្រុកចូលទៅគ្រប់គ្រង់តំបន់នានា។ (Newsweek)

 

, , , ,