កងទ័ពរុស្ស៊ីរកឃើញឃ្លាំងដាក់អាវុធអង្គការណាតូរបស់ពួកជីវពលស៊ីរី

កងទ័ពរុស្ស៊ី និងស៊ីរី បានរកឃើញឃ្លាំងស្តុកអាវុធផលិតនៅបណ្តារដ្ឋសមាជិកអង្គការណាតូ និងទីតាំងផលិតគ្រឿងផ្ទុះក្រោមដីនៅតាមតំបន់ជាច្រើន ដែលរំដោះបានពីក្រុមជីវពល។

សេចក្តីថ្លែងការណ៍របស់កងទ័ពរុស្ស៊ីនៅស៊ីរី បាននិយាយថាក្រុមមន្ត្រីក៍កំពុងបង្ហាញផ្លូវរូងក្រោមដី ដែលត្រូវបានផ្ទុកថ្នាំពេទ្យ និងទីកន្លែងឃុំឃាំងសម្រាប់ជនស៊ីវិល។ ក្រុមវិស្វករស៊ីរីបន្តដោះមីននៅតាមតំបន់រំដោះជាច្រើន។

លោក អេនដ្រេយ ណេគីប៉េឡូវ តំណាងកងទ័ពរុស្ស៊ីនៅស៊ីរី បានបញ្ជាក់ថា«យើងស្ថិតនៅទីតាំងហ្សាហ្វារ៉ាណាក្នុងខេត្តហូម ដែលជាទីតាំងរបស់ក្រុមភេរវករ Al-Nusra Front។ យើងអាចមើលឃើញម៉ាស់ឧស្ម័នមួយចំនួនធំនៅទីនេះ។ អាវុធបានផលិតនៅបរទេស ដូចជាមីស៊ីលបាញ់កម្ទេចរថក្រោះ TOW-2។ ទីតាំងត្រូវបានរៀបចំយ៉ាងល្អបំផុត។»

កងទ័ពរដ្ឋាភិបាលស៊ីរី បានប្រកាសដដែលៗថាខ្លួនបានរកឃើញអាវុធរបស់ពួកជីវពល ដែលបានផលិតនៅបណ្តារដ្ឋសមាជិកអង្គការណាតូ និងអ៊ីស្រាអែល។ (Sputnik)

 

,