កងទ័ពរុស្ស៊ីបាញ់សាកល្បងមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

កងទ័ពរុស្ស៊ីបានធ្វើការបាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរ Iskander ក្នុងអំឡុងសមយុទ្ធនៅតំបន់ខាងកើតប្រទេស។

ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយវីដេអូអំពីការបាញ់មីស៊ីលរយៈចម្ងាយជិត Iskander ក្នុងអំឡុងសមយុទ្ធធ្វើឡើងនៅយោធភូមិភាគខាងកើតប្រទេសរុស្ស៊ី។

វីដេអូនេះបង្ហាញឧបករណ៍បាញ់មីស៊ីលដឹកចូលទៅកាន់ទីតាំង និងធ្វើការផ្ទុកទម្ងាន់របស់វា។

មីស៊ីល Iskander-M គឺជាអាវុធជាក់លាក់កម្រិតខ្ពស់ថ្មីបំផុតរបស់ប្រទេសរុស្ស៊ី ដែលបានប្រើដោយកងទ័ពរុស្ស៊ីនៅឆ្នាំ២០០៦។

មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរល្បឿនលឿនជាងសម្លេង ដែលអាចបាញ់ដល់ចម្ងាយពី៤១៥គីឡូម៉ែត្រ ទៅ៥០០គីឡូម៉ែត្រ អាចគ្រប់គ្រងនៅគ្រប់ដំណាក់កាលនៃផ្លូវហោះហើររបស់វា។ (Sputnik)