កងទ័ពរុស្ស៊ីត្រៀមខ្លួនធ្វើការជាមួយអាមេរិក បន្ទាប់ពីលោកត្រាំ និងលោកពូទិនពិភាក្សារឿងស៊ីរី និងអាវុធនុយក្លេអ៊ែរនៅទីក្រុងហែលស៊ីនគី

កងទ័ពរុស្ស៊ីត្រៀមខ្លួនធ្វើការជាមួយកងទ័ពអាមេរិកលើបញ្ហាទាំងអស់បានពិភាក្សាដោយប្រធានាធិបតីទាំងពីរក្នុងអំឡុងកិច្ចប្រជុំកំពូលទិក្រុងហែលស៊ីនគី ជាពិសេសកិច្ចសហប្រតិបត្តិការនៅស៊ីរី និងការកាត់បន្ថយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ អ៊ីហ្គោ កូណាសេនកូវ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅថ្ងៃអង្គារ៍ថា«ក្រសួងការពារជាតិរុស្ស៊ីត្រៀមខ្លួនអនុវត្តន៍កិច្ចព្រមព្រៀងស្តីពីសន្តិសុខអន្តរជាតិ ដែលបានសម្រេចដោយលោកប្រធានាធិបតី វ្លាឌីមៀ ពូទិន និងលោកប្រធានាធិបតី ដូណល ត្រាំ ក្នុងអំឡុងជំនួបកំពូលទីក្រុងហែលស៊ីនគីកាលពីថ្ងៃច័ន្ទ»។

កាលពីថ្ងៃច័ន្ទ ក្រុមមេដឹកនាំរុស្ស៊ី និងអាមេរិក បានយល់ព្រមធ្វើឲ្យកិច្ចសហប្រតិបត្តិការយោធាក្នុងគ្របើវិស័យរស់ឡើងវិញ។ លោកត្រាំ បាននិយាយថាកងទ័ពរុស្ស៊ី និងអាមេរិក បានបង្ហាញការទទួលបានយ៉ាងប្រសើរជាងក្រុមអ្នកនយោបាយនៃប្រទេសទាំងពីរក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ។ (RT)

,