កងទ័ពរដ្ឋាភិបាលយ៉េមែនមិនវាយប្រហារកំពង់ផែហ៊ូដីដាទេ

កងទ័ពរដ្ឋាភិបាលយ៉េមែនមិនបានវាយប្រហារកំពង់ផែហ៊ូដីដាគ្រប់គ្រងដោយពួកឧទ្ទាមហ៊ូស៊ីទេ ដែលជាចំណុចចូលដ៍សំខាន់សម្រាប់ជំនួយដល់ប្រទេសខ្ទេចខ្ទីដោយសារស ង្គ្រាម។

លោក ខាលីដ អាលីយ៉េម៉ានី រដ្ឋមន្ត្រីការបរទេសយ៉េមែន បាននិយាយថា«យើងគ្មានផែនការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទេ»។

កងទ័ពគាំទ្ររដ្ឋាភិបាលគាំទ្រដោយសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ី សាអូឌីត បានចាប់ ផ្តើមការវាយប្រហារលើទីក្រុងសមុទ្រក្រហមកាលពីថ្ងៃពុធ។

ទីភ្នាក់ងារជំនួយនានា បាននិយាយថាការប្រយុទ្ធគ្នាគម្រាមកំហែងកាត់ផ្តាច់ការផ្គត់ផ្គង់ជាមូលដ្ឋាន ដល់មនុស្សរាប់លាននាក់ប្រឈមគ្រោះថ្នាក់អត់ឃ្លាន។

នៅថ្ងៃសុក្រ ពួកអ្នកប្រយុទ្ធគាំទ្ររដ្ឋាភិបាលបានរុលចូលទៅកាន់អាកាសយានដ្ឋានរបស់ទីក្រុងហ៊ូដីដាដោយមានការគាំទ្រពីការវាយប្រហារតាមអាកាសរបស់សម្ព័ន្ធមិត្តលើទីតាំងនានាគ្រប់គ្រងដោយចលនាឧទ្ទាមហ៊ូស៊ី។

លោក អាលីយ៉េម៉ានី បានបញ្ជាក់ថា«កំពង់ផែសមុទ្រអត់មានដំណើរការទាំងស្រុង»។

អង្គការស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បាននិយាយថាកំពង់ផែសមុទ្រនៅតែដំណើរការ ហើយថាបុគ្គលិករបស់ខ្លួនកំពុងធ្វើការ និងចែកចាយម្ហូបអាហារ។ (BBC)