កងទ័ពរដ្ឋាភិបាលយ៉េមែនដណ្តើមកាន់កាប់អាកាសយានដ្ឋានទីក្រុងហ៊ូដីដា ពីពួកឧទ្ទាមហ៊ូស៊ី

កងទ័ពរដ្ឋាភិបាលយ៉េមែនគាំទ្រដោយសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ី សាអូឌីត បានធ្វើការវាយលុកដណ្តើមកាន់កាប់អាកាសយានដ្ឋានទីក្រុងហ៊ូដីដា ពីពួកឧទ្ទាមហ៊ូស៊ីនៅថ្ងៃទី១៣ ខែមិថុនា បន្ទាប់ពីពួកឧទ្ទាមមិនបានឆ្លើយតបនឹងការផ្តល់របស់រដ្ឋាភិបាលឲ្យដកកងទ័ពចេញពីទីក្រុងកំពង់ផែហ៊ូដីដា ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី។

យោធា បាននិយាយថាឥឡូវនេះ ក្រុមអ្នកដោះមីនកំពុងត្រួតពិនិត្យមើលតំបន់ជ។វិញសម្រាប់ការដោះមីន។ ពួកឧទ្ទាមហ៊ូស៊ីមិនបានបញ្ជាក់ការបាត់បង់អាកាសយានដ្ឋាននេះទេ។

គ្មានការប្រយុទ្ធគ្នានៅមជ្ឈមណ្ឌលទីក្រុង ឬ កំពង់ផែទេ។ ប្រជាពលរដ្ឋយ៉េមែនរាប់លាននាក់កំពុងប្រឈមគ្រោះថ្នាក់នៃការអត់ឃ្លាន។ កំពង់ផែដ៍ធំរបស់ទីក្រុងហ៊ូដីដាត្រូវបានគ្រប់គ្រងដោយពួកឧទ្ទាមហ៊ូស៊ី។

ការវាយលុក ដែលកំពុងបញ្ជាដោយអារ៉ាប់រួម បានចាប់ផ្តើមកាលពីថ្ងៃពុធ។ (BBC)