កងទ័ពមីស៊ីលយុទ្ធសាស្ត្ររុស្ស៊ីទទួលបានសមត្ថភាពថ្មីសម្រាប់ប្រឆាំងអាវុធនុយក្លេអ៊ែរ

លោកឧត្តមសេនីយ៍ ហ្ស័រហ្គេយ ការ៉ាកាយ៉េវ មេបញ្ជាការកងទ័ពមីស៊ីលយុទ្ធសាស្ត្ររុស្ស៊ី បាននិយាយថាគ្រប់អង្គភាពនៃកងទ័ពមីស៊ីលយុទ្ធសាស្ត្ររុស្ស៊ី បានអនុញ្ញាតឲ្យបង្កើនការចែករំលែកគំរូទំនើបនៃអាវុធមីស៊ីលរហូតដល់៦៦% ហើយផ្តល់សមត្ថភាពថ្មីសម្រាប់ប្រឆាំងអាវុធនុយក្លេអ៊ែរ ដល់កងទ័ពមីស៊ីលយុទ្ធសាស្ត្ររុស្ស៊ី។

លោក ការ៉ាកាយ៉េវ បានបន្ថែមថាកងទ័ពមីស៊ីលយុទ្ថសាស្ត្ររុស្ស៊ី ក៍ទទួលបានឧបករណ៍បន្ថែមមួយចំនួនធំ។

លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទិន បាននិយាយពីដំបូងថារុស្ស៊ីក៍នឹងបង្កើនការខំប្រឹងប្រែងរបស់ខ្លួន ដើម្បីលើកកម្ពស់តួនាទីរបស់កងទ័ពជើងទឹកក្នុងការប្រឆាំងអាវុធនុយក្លេអ៊ែរ។

លោក ពូទិន បានបន្ថែមថារុស្ស៊ីបន្តផ្គត់ផ្គង់កងនាវារបស់ខ្លួនជាមួយអាវុធទំនើបចុងក្រោយ ប្រព័ន្ធទំនាក់ទំនង ឧបករណ៍រកទីតាំង និងប្រមូលព័ត៌មានសម្ងាត់ ស្របតាមកម្មវិធីអាវុធរដ្ឋ។

រុស្ស៊ីកំពុងធ្វើទំនើបកម្មឧបករណ៍អាវុធ និងយោធារបស់ខ្លួនយ៉ាងសកម្ម។ យោងតាមក្រសួងការពារជាតិរុស្ស៊ី រុស្ស៊ីបានគ្រោងចំណាយប្រាក់៣៥២៣០០លានដុល្លារអាមេរិកលើកម្មវិធីអាវុធឆ្នាំ២០១៨-២០២៧។ (Sputnik)