កងទ័ពជើងទឹកចិនធ្វើសមុយុទ្ធបាញ់យន្តហោះនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីយន្តហោះងាមេរិក B-52 ហោះក្បែរ

កងទ័ពជើងទឹកចិនបានធ្វើសមយុទ្ធបាញ់យន្តហោះនៅសមុទ្រចិនខាងត្បូងនៅថ្ងៃសុក្រ រួមមានបាញ់សំដៅគោលដៅដ្រូនទីងមោង បន្ទាប់ពីយន្តហោះអាមេរិក B-52 ហោះហើរពីលើនៅដើមខែនេះ។

កងទ័ពអាកាសអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វីក បាននិយាយនៅថ្ងៃទី៦ ខែមិថុនាថាយន្តហោះអាមេរិក B-52 ចំនួន២គ្រឿងបានហោះក្បែរសមុទ្រចិនខាងត្បូង។

កាសែត Business Insider បានរាយការណ៍នៅថ្ងៃសុក្រថានៅពេលនាវាចម្បាំងអាមេរិកធ្វើប្រតិបត្តិការសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង ជាវិធីមួយប្រឆាំងការគ្រប់គ្រងដែនទឹកអន្តរជាតិរបស់ទីក្រុងប៉េកាំង ដោយបង្ហោះយន្តហោះ B-52 នៅពីលើផ្លូវទឹកធ្វើឲ្យមានភាពតានតឹងកើនឡើង។

កាសែតកងទ័ពចិន Daily បានរាយការណ៍ថានៅថ្ងៃសុក្រ កងទ័ពចិនបានហាត់ឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសលើប្រជុំកោះនៅសមុទ្រចិនខាងត្បូង។ កងទ័ពចិនបានវាយប្រហារយានអាកាសគ្មានមនុស្សបើកចំនួន៣គ្រឿងហោះហើររយៈកម្ពស់ និងទិសដៅផ្សេងៗគ្នា ជាផ្នែកមួយនៃការខំប្រឹងប្រែងបង្កើនសមត្ថភាពប្រយុទ្ធរបស់កងទ័ព។

លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានបញ្ជាក់ថាកសាងកងទ័ពម៉ារិនវរជន ដើម្បីបំពេញបេសកកម្មផ្សេងៗ បានប្រគល់ជូនដោយបក្ស និងប្រជាជន។ (Sputnik)

,