កងទ័ពជើងទឹកចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រតៃវ៉ាន់

កងទ័ពជើងទឹកចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រកោះតៃវ៉ាន់នៅថ្ងៃពុធ ជាមធ្យោបាយមួយ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសចិន។

លោក លី ហ្សេនកួង សាស្ត្រាចារ្យនៅវិទ្យាស្ថានសិក្សាតៃវ៉ាន់របស់សាកលវិទ្យាល័យទីក្រុងប៉េកាំង បាននិយាយថាសមយុទ្ធយោធាចិននេះបញ្ជូនសារដល់អាមេរិកថាអាមេរិកគួរឈប់គាំទ្រពួកបំបែកខ្លួននៅកោះតៃវ៉ាន់។

លោក លី បានបញ្ជាក់ថាទំនាក់ទំនងចិន និងតៃវ៉ាន់បានឈានដល់ចំណុចទាបបំផុត បន្ទាប់ពីកោះតៃវ៉ាន់ចង់ប្រកាសឯករាជ្យពីចិន។

កាសែតជប៉ុន Nikkei បានរាយការណ៍ថាក្រុមនយោបាយតៃវ៉ាន់ថ្មី បានបញ្ចេញសម្លេងថាសម្ព័ន្ធភាព Formosa ត្រូវបានបង្កើតឡើងនៅដើមខែមេសា ដើម្បីលើកកម្ពស់ការបោះឆ្នោតប្រជាមតិឯករាជ្យនៅខែមេសា ឆ្នាំ២០១៩។

ទីក្រុងប៉េកាំងបានចាត់ទុកតៃវ៉ាន់ជាអាទិភាពគោលនយោបាយដ៍សំខាន់បំផុតមួយ។ (Sputnik)

,