កងទ័ពគាំទ្រអារ៉ាប់ ប៊ីសាអូឌីត ចាប់ផ្តើមវាយប្រហារលើកំពង់ផែហ៊ូដីដា

កងទ័ពរដ្ឋាភិបាលគាំទ្រដោយអារ៉ាប់ ប៊ីសាអូឌីត បានចាប់ផ្តើមការវាយប្រហារលើកំពង់ផែហ៊ូដីដាដ៍សំខាន់របស់ប្រទេសយ៉េមែន ដែលត្រូវបានគ្រប់គ្រងដោយពួកឧទ្ទាម។

កំពង់ផែនេះ គឺជាកំពង់ផែដ៍សំខាន់នៃការបញ្ជូនជំនួយសម្រាប់ជនភៀសខ្លួននៅក្នុងតំបន់គ្រប់គ្រងដោយពួកឧទ្ទាម ហើយទីភ្នាក់ងារនានាបានព្រមានពីមហន្តរាយមនុស្សធម៌ បើកំពង់ផែនេះត្រូវបានវាយប្រហារ។

មនុស្សប្រមាណ៨លាននាក់នៅក្នុងប្រទេសហែកហួរដោយសារសង្គ្រាមមានគ្រោះអត់ឃ្លាន។

ការទម្លាក់គ្រាប់បែកបានចាប់ផ្តើម បន្ទាប់ពីពួកឧទ្ទាមហ៊ូស៊ីគាំទ្រដោយអ៊ីរ៉ង់ បានបដិសេធការកំណត់របស់រដ្ឋាភិបាលឲ្យដកកងទ័ពចេញនៅពាក់កណ្តាលយប់ថ្ងៃអង្គារ៍។

នៅថ្ងៃអង្គារ៍ រដ្ឋាភិបាលនិរទេសខ្លួនរបស់លោកប្រធានាធិបតី ម៉ាន់សួរ ហាឌី បាននិយាយថាការខំប្រឹងប្រែងបញ្ចុះបញ្ចូលពួកឧទ្ទាមដកកងទ័ពត្រូវបានបរាជ័យ។

បណ្តាញព័ត៌មានអាល់ អារ៉ាប៊ីយ៉ារបស់អារ៉ាប់ ប៊ីសាអូឌីត បានរាយការណ៍នៅថ្ងៃពុធនេះថាការរំដោះកំពង់ផែហ៊ូដីដាបានចាប់ផ្តើមជាមួយការវាយប្រហារថ្មើរជើងទ្រង់ទ្រាយធំគាំទ្រដោយកងទ័ពអាកាស និងកងទ័ពជើងទឹកពីសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប់ ប៊ីសាអូឌីត។

យន្តហោះប្រយុទ្ធ និងនាវាចម្បាំងសម្ព័ន្ធមិត្តជាច្រើនគ្រឿងបានធ្វើការវាយប្រហារប្រឆាំងទីតាំងឧទ្ទាមនានានៅជុំវិញទីក្រុង។ (BBC)