កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់សន្យារក្សាវត្តមានសក្តិសិទ្ធនៅស៊ីរី ដោយគ្មានខ្វល់ពីការព្រមានរបស់អាមេរិក

អ៊ីរ៉ង់បានទទូចដដែលៗថាអ៊ីរ៉ង់បានកំណត់ជំនួយរបស់ខ្លួនដល់ស៊ីរីក្នុងការប្រយុទ្ធប្រឆាំងពួកជ្រុលនិយមអ៊ីស្លាម ដោយផ្តល់ក្រុមទីប្រឹក្សាយោធា ហើយថាគ្មានកងកម្លាំងតាមច្បាប់មានវត្តមានទេ។

យោងតាមលោកឧត្តមសេនីយ៍ រ៉ាមេហ្សាន ហ្សារីហ្វ អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់វត្តមានទីប្រឹក្សាយោធាអ៊ីរ៉ង់នៅស៊ីរីនឹងមាន ដរាបណាស៊ីរីរកឃើញអ៊ីរ៉ង់មានប្រសិទ្ធភាព និងផលប្រយោជន៍ស្របតាមសំណូមពររបស់ទីក្រុងដាម៉ាស់។

លោក ហ្សារីហ្វ បានបញ្ជាក់ថាតាំងពីការចាប់ផ្តើនៃវិបត្តិស៊ីរី ទីក្រុងតេរ៉ង់បានប្រកាន់ភ្ជាប់ចំពោះច្បាប់ទម្លាប់អន្តរជាតិក្នុងការគាំទ្រទីក្រុងដាម៉ាស់។

លោក ហ្សារីហ្វ បានបង្ហាញថាវិបត្តិប្រឌិតនេះបាននាំមកពីបរទេសជាមួយគោលបំណងនៃការបង្កអសន្តិសុខនៅស៊ីរី និងបង្កើតគេមសុវត្ថិភាពសម្រាប់របបអ៊ីស្រាអែល។

លោក ហ្សារីហ្វ បានពិពណ៌នាលទ្ធផលនៃសង្គ្រាមស៊ីរីថាជាការបាត់បង់ដ៍ធំសម្រាប់អ៊ីស្រាអែល ដែលលោក បាននិយាយថាត្រូវប្រឈមមុខកងទ័ពជំនាញស៊ីរី នៅពេលព្យាយាមទម្លាក់រដ្ឋាភិបាលរបស់លោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ ដោយមិនបានជោគជ័យ។ (Sputnik)

, ,